អភិបាលខេត្តបន្ទាយមានជ័យ ៖ កន្លែងអភិបាលខេត្តស្រះកែវ តវ៉ាប្រឆាំងពលរដ្ឋខ្មែរតាំងទីលំនៅក្នុងភូមិជោគជ័យ គឺពលរដ្ឋកម្ពុជាបានរស់នៅមុនចូលជាធរមាន MOU ឆ្នាំ២០០០
 
																						
											
											
											ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ទីតាំងដែលអភិបាលខេត្តស្រះកែវតវ៉ាប្រឆាំងចំពោះប្រជាពលរដ្ឋខ្មែរតាំងទីលំនៅស្ថិតនៅភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០មកម្ល៉េះ៕


 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									