ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចូលជួបមេបញ្ជាការយោធភូមិភាគទី៤កម្ពុជា
 
																						
											
											
											ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកចូលជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី “ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន” ៕









 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									