ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ករណីប្រព្រឹត្តិបទល្មេីស ធ្វេីឱ្យខូចខាតដោយ​ចេតនាមានស្ថានទម្ងន់ទោស​ពីឆ្នាំ២០២៣​ ទេីបចាប់ខ្លួនបាននៅឆ្នាំ២០២៥

បាត់ដំបង៖​ នៅថ្ងៃទី​០៩​ ខែ​តុលា​ ឆ្នាំ២០២៥ វេលាម៉ោង​១៧និង៣០នាទី នៅចំណុចភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោ​ក​ ឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលជ្រោយស្តៅ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន​របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងដោយច-ាប់ឈ្មោះ ង៉ាន់​ សាន់ភេទប្រុស អាយុ—ឆ្នាំ មានទីលំនៅភូមិនិគមក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទ ធ្វេីឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស​ ប្រព្រឹ ត្តដោយបុគ្គល​ច្រេីនរូបក្នុងឋាន: ជាសហចារីប្រព្រឹត្តចំណុ​ចស្ថានីយ៍ប្រេងសាំងនៅក្រុមទី០៦​ ភូមិកសិកម្ម​ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៣។

ករណីនេះនគរបាលស្រុកបាន រៀបចំបញ្ជូនមកការិយាល័យជំនាញផ្នែកអនុវត្តដីកាដើម្បីចាត់​ការបន្តតាមនីតិវិធី៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
រូបភាពនគរបាលស្រុកថ្មគោល

To Top