អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ជ័យលាភីនិទ្ទេសA នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរ ចំពោះ សិស្សានុសិស្សជ័យលាភី បាក់ឌុប សម័យប្រឡងឆ្នាំ២០២០៥ មកពីទូទាំងស្រុកមេមត់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក អភិបាលខេត្តបានសម្តែងការ កោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស រហូតសម្រេចបានលទ្ធផលល្អប្រសើរនេះ ហើយបានគូសបញ្ជាក់ថា ពួកគេជា ធនធានមនុស្សដ៏សំខាន់ សម្រាប់អនាគតប្រទេសជាតិ។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្ត ឱ្យសិស្សានុសិស្សបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

គួរបញ្ជាក់ថា ៖ ចំនួនសិស្សានុសិស្សចូលរួមសរុបមានប្រមាណ ៦៦៧ នាក់ (ស្រី ៣៩៦ នាក់) សិស្សទទួលបាននិទ្ទេសA មានចំនួន ១៤ នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែម មេមត់។




ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
