ព័ត៌មានជាតិ

ថ្ងៃនេះ! ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធករណីបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៦នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៦នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែតុលា រួមមាន ៖

េតំហ្វេតាមីន(Ice)= ៤៣,៥៥ក្រាម។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៥អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

២ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៦,៤៦ក្រាម។

៤ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១,៣៦ក្រាម។

៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤២ក្រាម៕

To Top