ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារខេត្ត បានអញ្ជើញចុះសួសុខទុក្ខ ភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម  ដែលកំពុងសម្រាកឆ្លងទន្លេ

កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ កងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមការងារ (សសយក) ខេត្ត បានអញ្ជើញចុះសួសុខទុក្ខលោកស្រី ឆន ស្រីរត្ន័ ត្រូវជាភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកឆ្លងទន្លេ(លំហែមាតុភាព)នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានតម្តែងនូវការអបអរសាទរចំពោះ លោក អនុសេនីយ៍ត្រី យី ឧត្តម នាយរងការិយាល័យបុគ្គលិក និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយ និងកូនផងដែរ ក្រៅពីសំណេះសំណាល សួសុខទុក្ខរួច លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនជូនដល់ពួកគាត់ផងដែរ មានដូចជា៖ ថវិកាចំនួន ៤០០,០០០រៀល, អង្ករចំនួន ០២ ការ៉ុង, ទឹកក្រូចចំនួន ០២កេស, មីចំនួន ០២កេស, ទឹកសុទ្ធចំនួន ០២កេស ជាចំណងដៃ ។

ដោយក្តីរំភើបរីករាយឥតឧបមា លោក អនុសេនីយ៍ត្រី យី ឧត្តម និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់។ ហើយបានលើកឡើងថា ក្នុងនាមជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ ។

ហើយក៏សូមជួនពរជ័យដល់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top