ព័ត៌មានជាតិ

លោកអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនដល់មណ្ឌលថែទាំកុមារ ក្នុងខេត្តព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈ ជូនដល់មណ្ឌលថែទាំកុមារ ចំនួន ៦ នៅក្នុងខេត្តព្រៃវែង រួមមាន ៖ មណ្ឌលកុមារកំព្រាខេត្តព្រៃវែង, មណ្ឌលភូមិនៃក្តីសង្ឃឹមខេត្តព្រៃវែង, មណ្ឌលមេខាឡាហោសមីងណាត, មណ្ឌលភូមិកុមារ SOS ព្រៃវែង, មណ្ឌលផ្ទះកុមារនៃក្តីស្រឡាញ់ និងមណ្ឌលតំណក់ទឹកអ្នកលឿង ដើម្បីចូលរួមសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រា នៅតាមមណ្ឌលនីមួយៗ។

អត្ថបទនេះ៖ក្រសួងមហាផ្ទៃ
ខេម៉ា | ដើមអម្ពិល

To Top