គិតត្រឹម ម៉ោង ១៦.១៦នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ របងថ្ម ដែលបានសាងសង់រំលោភបំពានដីចំណីមាត់ស្ទឹងស្លាគូរ ត្រូវបានម្ចាស់វាយកម្ទេច រំលំអស់ហើយ

ខេត្តតាកែវ ៖ បន្ទាប់ពី លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធន់ធានទឹក និងឧតុនិយម និងលោក វី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ បានអញ្ចើញចូលរួម ដឹកនាំកម្លាំងមន្រ្តី មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៃការសាងសង់របងថ្ម ប្រវែង ១៤៨ម៉ែត ដែលសង្ស័យ រំលោភបំពានដីចំណីមាត់ស្ទឹងស្លាគូររួចមក គិតត្រឹម ម៉ោង ១៦.១៦នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ត្រូវបានម្ចាស់សំណង់វាយកម្ទេចរំលំអស់ហើយ ស្ថិតនៅភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។








ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : ផេកផ្លូវការ លោក វី សំណាង
