ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់របស់ថៃ ទទួលស្គាល់ជាបន្តបន្ទាប់ថា ការប្រើប្រាស់សំឡេងរំខាន មកលើប្រជាជនខ្មែរ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងអំពីការលើកឡើងរបស់ ឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ជាមនុស្សទី២ បន្ទាប់ពីលោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ក្នុងការទទួលស្គាល់ លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់ នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភបំពានអនុសញ្ញា ប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ហើយវាជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

To Top