ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី ប្រាប់សម្តេចតេជោថា នឹងពិនិត្យលទ្ធភាពកសាងមន្ទីរពេទ្យនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ១៤ តុលានេះ លោក Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ីបានប្រាប់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា ម៉ាឡេស៊ី នឹងពិនិត្យមើលជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា ។

ជាកិច្ចឆ្លើយតបសម្ដេចតេជោ បានឯកភាពទៅនឹងការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហើយសម្ដេចបានផ្ដល់យោបល់ថា ម៉ាឡេស៊ី គួរតែបង្កើតមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមួយពីការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាអំពីការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ីដែលជាផ្នែកមួយឲ្យប្រជាពលរដ្ឋចង់ទៅព្យាបាលនៅម៉ាឡេស៊ី អាចស្វែងយល់បន្ថែមទៀត នៅក្នុងការសិក្សា ក៏ដូចជា ស្វែងរកជម្រើសក្នុងការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី៕

To Top