ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១២ ៧៨០កន្លែង លើ ១១មុខជំនាញ និងប្រាក់ឧបត្ថម្ភ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១២ ៧៨០កន្លែង លើ ១១មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង១១ នោះ រួមមាន សេវាកម្មកុំព្យូទ័រ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រ,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន,សេវាកម្មរដ្ឋបាល,សេវាកម្មសម្អាងកាយ,សេវាកម្មកាត់សក់បុរស,សេវាកម្មភេសជ្ជៈ និងម្ហូបអាហារ,ការកែច្នៃបន្លែ និងផ្លែឈើ,ការចិញ្ចឹមសត្វ,ការថែទាំ និងចិញ្ចឹមត្រីប្រា និងបសុសត្វ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៨៦ ៨៧៩ ២៩២/០៩៣ ៦២៣ ៦៣៦/០៩៧ ៥០៦ ៤៣៤៣/០៨៥ ៨២៨ ៧៨២ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងជើងអនុវិទ្យាល័យសោហឺ៕

To Top