ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពិនិត្យ និងបែងចែកការងារសម្អាតអនាម័យបរិស្ថាន សោភ័ណ្ឌភាពនៅតាមបណ្តោយផ្លូវលេខ៥៦

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងបែងចែកការងារ សម្អាតអនាម័យ បរិស្ថាន សោភ័ណ្ឌភាព នៅតាមបណ្តោយផ្លូវលេខ៥៦។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត/ក្រុង ក្នុងការលើកកម្ពស់អនាម័យ បរិស្ថានស្អាត និងភាពស្រស់បំព្រងនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍អភិវឌ្ឍន៍ទីក្រុង៕

ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)

To Top