អភិបាលរងក្រុងពោធិ៍សាត់ ចុះពន្លឿនគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ចរចាគម្រោងជួសជុលផ្លូវគ្រួសក្រហម និងត្រួតពិនិត្យផ្លូវបេតុងនៅសង្កាត់ស្វាយអាត់

ពោធិ៍សាត់៖ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ លោក គឹម តារា អភិបាលរងក្រុងពោធិ៍សាត់ តំណាងលោក ផាយ ឡេង អភិបាលក្រុង និងក្រុមការងារជំនាញ បានបន្តចុះបំពេញការងារសំខាន់ៗ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួនពីរ គឺការចរចាតម្លៃគម្រោងជួសជុលផ្លូវ និងការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង។

១. សម្រេចការចរចាគម្រោងជួសជុលផ្លូវគ្រួសក្រហម (សង្កាត់ចំរើនផល)
នៅសាលាសង្កាត់ចំរើនផល លោកអភិបាលរងក្រុង បានដឹកនាំកិច្ចប្រជុំចរចាតម្លៃគម្រោងជួសជុលផ្លូវគ្រួសក្រហម ដែលមានប្រវែង ២,៤០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ។

២. ចុះពិនិត្យវឌ្ឍនភាពការងារផ្លូវបេតុង (សង្កាត់ស្វាយអាត់)
បន្តពីកិច្ចប្រជុំចរចា លោក គឹម តារា និងក្រុមការងារ បានចុះត្រួតពិនិត្យជាក់ស្តែងនៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ លើការអនុវត្តន៍គម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ។ លទ្ធផលត្រួតពិនិត្យ ក្រុមការងារបានវាយតម្លៃថា គម្រោងសាងសង់ផ្លូវបេតុងនេះ បានដំណើរការសម្រេចបានប្រមាណ ៥០% ហើយ៕


ប្រភព&រូបភាព៖ រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)
