សមត្ថកិច្ចស្រុកគាស់ក្រឡ ឃាត់ខ្លួនបុរសម្នាក់ករណី ស្រវឹងស្រាទៅវាយបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ

បាត់ដំបង៖ បុរសវ័យ៣៦ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរ បាលស្រុកគាស់ក្រឡឃាត់ខ្លួនអនុវត្តតាម ច្បាប់ បន្ទាប់ពីធ្វេីសកម្មភាពយកពូថៅវាយបំផ្លាញម៉ាស៊ីនបូមទឹក របស់ប្រជាពលរដ្ឋចំនួន ០៣គ្រឿងជាបន្តបន្ទាប់នៅវាលស្រែក្នុងមូល ដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នាថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ ជនរងគ្រោះចំនួន០៣នាក់ បានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡថាបុរសឈ្មោះឈឿង ថៃ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ ដំបង បានប្រេីប្រាស់ពូថៅវ-ាយបំផ្លាញម៉ាស៊ីនបូមទឹកប្រជាពលរដ្ឋធ្វើឱ្យខូចខាតដោ យ អន្លើខណៈពួកគាត់កំពុងបូមទឹកដាក់ស្រែ។
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង០៩និង០០នាទីតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោ ក អនុសេនីយ៍ឯក ចាន់ ថានូ អ ធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំធ្វើការឃ-ាត់ ខ្លួនជនស ង្ស័យខាងលើមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
ក្រោយសាកសួរជនសង្ស័យបានឆ្លើយសារបភាពថាគេពិតជាបានធ្វើសកម្មភាពយកពូថៅ ដៃវ-ាយលើម៉ាស៊ីនគោយន្ត ភ្ជាប់ជាមួយក្បាលបូមទឹក ជនរងគ្រោះទាំង០៣ខាងលើពិតប្រាកដមែន មូលហេតុដោយសារស្រវឹង ស្រាខ្លាំង ។
*វត្ថុតាងដកហូតរួមមាន៖
-កូនពូថៅដៃចំនួន ០១ដើម
-កាំបិតតាំងតោ ចំនួន ០១ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ ៕
អត្ថបទ៖ ច័ន្ទ វិស្សាសៈ/បាត់ដំបង /ដេីមអំពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាព៖ ស្រុកគាស់ក្រឡ
