មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ចុះត្រួតពិនិត្យភូមិសាស្រ្តជាក់ស្តែង ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលខាងមុខ

តាកែវ ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន លោកអនុប្រធានមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្តជាក់ស្តែង ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុន្ទី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅភូមិព្រែកស្លែង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ថ្ងៃទី២០ ខែតុលាឆ្នាំ២០២៥ខាងមុខ) ។






