កម្ពុជា មិនបន្ទន់ជំហរទៅអង្វរថៃ ឱ្យបើកព្រំដែនឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃ បើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។
សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែន ជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃ បើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ៕
