ឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន បន្តយកចិត្តទុកដាក់ ត្រួតពិនិត្យនូវកម្លាំង សម្ភារៈបច្ចេកទេស និងឧបករណ៍សម្រាប់ត្រៀម ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈបច្ចេកទេស និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ដោយមានការចូលរួមពិសំណាក់លោកមេបញ្ជាការរង, លោកនាយសេនាធិការរង, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យ និងជំនួយការ, លោកមេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងកងអនុសេនាធំកងរាជអាវុធហត្ថចល័តផងដែរ ។









