រដ្ឋមន្ត្រីកិច្ចការងារ សង្គ្រាមរបស់អាមេរិកចេញមកគម្រាមប្រទេសរុស្សី អំពីបញ្ហាជម្លោះនៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្រ្គាមបាននិយាយថា ក្រសួងសង្រ្គាមអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងាររបស់ខ្លួន ហើយនឹងដាក់ការចំណាយទៅលើប្រទេសរុស្ស៊ីជុំវិញបញ្ហាជម្លោះអ៊ុយក្រែន។
ថ្លែងនៅឯមូលដ្ឋានយោធា Ramstein កាលពីថ្ងៃពុធមុនកិច្ចប្រជុំនៃបណ្តាប្រទេសដែលសម្របសម្រួលការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន លោកបានកោតសរសើរចំពោះការជំរុញផ្នែកយោធានាពេលថ្មីៗនេះរបស់សមាជិកណាតូ។
លោក Hegseth បាននិយាយថា៖ប្រសិនបើសង្រ្គាមនេះមិនបានបញ្ចប់ ប្រសិនបើគ្មានផ្លូវទៅកាន់សន្តិភាពក្នុងរយៈពេលដ៏ខ្លីនោះ សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងនឹងចាត់វិធានការចាំបាច់ដើម្បីដាក់បន្ទុកលើប្រទេសរុស្ស៊ី ។
លោកបានបន្ថែមថា ៖ប្រសិនបើយើងត្រូវតែអនុវត្តជំហាននេះ ក្រសួងសង្រ្គាមអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរបស់យើងក្នុងវិធីដែលមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះអាចធ្វើបាន។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកអាចផ្គត់ផ្គង់ប្រទេសអ៊ុយក្រែននូវមីស៊ីលបាញ់ចេញពីនាវា Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក ប្រសិនបើជម្លោះអ៊ុយក្រែន នឹងមិនអាចដោះស្រាយទេនោះ ហើយបានសារភាពថា វានឹងក្លាយជា ជំហានថ្មីនៃការប៉ះទង្គិចរវាងគ្នា៕
ប្រែសម្រួល៖ ស៊ុនលី
