សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាសដែល ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំង ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

