ព័ត៌មានជាតិ

ឧត្តមសេនីយ៏ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្រ្កាបទីតាំង KTV លួចបង្កប់នូវសេវាបម្រើផ្លូវភេទ

ខេត្តកណ្តាល ៖ ដោយអនុវត្តន៏តាមបទបញ្ជា ដ៏មុឹងមាត់ របស់ ឧត្តមសេនីយ៏ឯក ជាវ ផល្លី អគ្គស្នងការរង និងមានការចង្អុរបង្ហាញពី ឧត្តមសេនីយ៏ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាឲ្យ ឧត្តមសេនីយ៏ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេស ដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ កម្លាំងប៉ុស្តិ៍ព្រែកថ្មី និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដោយមានការចូលរួមសម្របសម្រួលពី លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្រ្កាបទីតាំង ភោជនីយដ្ឋាន KTV ចំនួន បីកន្លែង : ទី១ . ត្រជាក់ចិត្ត KTV ទី២ . ម្លប់ដូងពូតរ៉េត KTV ទី៣ . ត្រជាក់ចិត្ត 2 KTV ទីតាំងទាំងបីនេះ បានលួចលាក់បង្កប់នូវសេវាបម្រើផ្លូវភេទ និងប្រើប្រាស់ពលកម្ម ក្មេងស្រីជាអនីតិជន ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងរង្វង់ប្រតិបត្តិការ : កម្លាំងសមត្ថកិច្ចជួយសង្រ្គោះនារីរងគ្រោះបានប្រហែល ៦០នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជន ប្រហែល ២០នាក់ ឃាត់ខ្លួនជនសង្ស័យជា ថៅកែ បានចំនួន ៤នាក់ ដកហូតបានវត្ថុតាងជាច្រើនថែមទៀត ។

កម្លាំងសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ និងជនសង្ស័យ ទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់វិធានការបន្តតាមនីតិវិធី ។

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : យុទ្ធា

To Top