អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសន្និបាតលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់មន្ទីររៀចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៥ លោក ហេង សុភាណា អភិបាលរងខេត្តតំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ក្រោមធិបតីភាព លោក លី ដាវុធ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំថ្មីសាលាខេត្ត រៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិសាត់ ព្រមទាំងមានការចូលរួមពី លោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក-លោកស្រី អភិបាលក្រុង ស្រុក មេឃុំ-ចៅសង្កាត់ទាំង៤៩ឃុំ៕










ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)
