ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអ៊ែល បើកការវាយប្រហារ លើកទឹកដីហ្គាហ្សាដដែល នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារ អ៊ីស្រាអែល ដែលហៅកាត់ថាIDF កាលពីថ្ងៃអាទិត្យ បាននិយាយថាខ្លួនបានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅ របស់ក្រុមហាម៉ាស់នៅ Rafah ភាគខាងត្បូងហ្គាហ្សា បន្ទាប់ពីមានការចោទប្រកាន់ថា បានរំលោភ លើបទឈប់បាញ់ ដែលបានឈានដល់ កាលពីដើមខែនេះ។

យោងតាម ​​IDF ក្រុមសកម្មប្រយុទ្ធកាល ពីថ្ងៃអាទិត្យ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការបាញ់កាំភ្លើង ទៅកាន់កងទ័ព ដែលកំពុងប្រតិបត្តិការដើម្បីបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធភេរវករ នៅក្នុងតំបន់ ខណៈដែលខ្លួនកំពុងអនុវត្ត កិច្ចព្រមព្រៀងបទឈប់បាញ់ ។

ទាហាន​អ៊ីស្រាអែល ​បាន​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​ តាម​អាកាស​ជា​ច្រើន​លើក​ទៅ​លើ ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​គោលដៅ​ភេរវកម្ម។

យោងតាមប្រភពយោធាដែលដកស្រង់ ដោយកាសែត The Times of Israel គោលដៅជាង២០កន្លែង ដែលត្រូវបានវាយប្រហារមកទល់ពេលនេះ ចាប់តាំងពីការវាយប្រហារ ដែលត្រូវបានចោទប្រកាន់នៅ Rafah នៅវេលាពេលព្រឹក។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានចេញមកព្រមានថា ៖ក្រុមហាម៉ាសគឺបានរៀន សូត្របន្ថែមទៀត នៅថ្ងៃនេះនូវអ្វីដេលជាវិធីសាស្ត្រដ៏ខ្លាំងក្លា ដែល IDF ប្តេជ្ញាចិត្តដើម្បីការពារ ទាហានរបស់ខ្លួន និងដើម្បីការពារ កុំឱ្យមានគ្រោះថ្នាក់ណា មួយដល់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top