ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានចាប់ផ្តើម នៅខេត្តចន្ទបុរី

ភ្នំពេញ ៖ កម្ពុជានិងថៃ បានចាប់ផ្តើមកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នាព្រឹកថ្ងៃ២១ ខែតុលា ឆ្នាំ២០២៥នេះ នៅខេត្តចន្ទបុរី ប្រទេសថៃ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីថៃ ។

កិច្ចប្រជុំ JBC ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដោយមានសមាសភាពប្រតិភូនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។ នេះបើតាមការចេញផ្សាយរបស់AKP៕

To Top