ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រារព្ធទិវាដាំកូនឈើ ដើម្បីអបអរសាទរ «ពិធីបុណ្យរុក្ខទិវា ៩ កក្កដា» នៅខេត្តព្រៃវែង

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងទិវាដាំកូនឈើ ដើម្បីអបអរសាទរ «ពិធីបុណ្យរុក្ខទិវា ៩ កក្កដា» នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ទិវានេះដែរមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ លោក-លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា លោក-លោកស្រី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំងបីថ្នាក់ស្រុក លោកគ្រូ លោកគ្រូ សិស្សនុសិស្ស យុវជន ស.ស.យ.ក យុវជន កាកបាទក្រហម យុវជនកាយឫទ្ធិ យុវជនអភិវឌ្ឍន៍ លោកយាយជី តាជី និងបងប្អនប្រជាពលរដ្ឋ សរុបចំនួន ១,៥៩៤ អង្គ/រូប៕





