ព័ត៌មានជាតិ

លោកហេង សុភាណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ទៀងផ្ទាត់លើការធ្វើបច្ចុប្បន្នភាព និងការចងក្រងទិន្នន័យនៃតំបន់ជុំវិញបឹងទន្លេសាប

ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ទៀងផ្ទាត់ លើការធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់ជុំវិញបឹងទន្លេសាប ក្រោមអធិបតីភាព លោក តឹករ៉េត​ សំរេច រដ្ឋលេខាធិការប្រចាំការ ដេីម្បីឈានទៅរៀបចំផែនការប្រេីប្រាស់ដីតាមឃុំ​ ទាំង ១៧​ ក្នុងភូមិសាស្រ្តស្រុកទាំង៣ (ស្រុកបាកាន, ស្រុកកណ្តៀង និង ស្រុកក្រគរ) ​ ខេត្តពោធិ៍សាត់ ដើម្បីការពារអាយុជីវិតបឹងទន្លេសាប និង ធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ៕

ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top