ខេត្តត្បូងឃ្មុំ រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការដុតកម្ទេចគ្រឿងញៀនចំនួន ១១៨៥,៦ក្រាម និងវត្ថុតាងផ្សេងទៀតដែលដកហូតបានពីឧក្រិតជនជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ៖ គ្រឿងញៀនប្រភេទ ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក)ទម្ងន់ ១១៨៥,៦ក្រាម និងប្រភេទ WYទម្ងន់ ៦០ក្រាម និវត្ថុតាងផ្សេងទៀតដែលដកហូតបានពីឧក្រិជនជួញដូរគ្រឿងញៀន ត្រូវបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រុយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ តុលា ឆ្នាំ២០២៥។

គួសបញ្ជាក់ផងដែរថា៖ បើតាមរបាយការរបស់ លោក ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលខេត្តត្បូងឃ្មុំ បានធ្វើការដុតកម្ទេចចោលនូវគ្រឿងញៀនខុសច្បាប់ ដែលធ្វើការដកហូតបានពីបណ្តាញឧក្រិតជន ជួញដូរខុសច្បាប់ និងអ្នកប្រើប្រាស់គ្រឿងញៀន ហើយក្នុងឆ្នាំ២០២៥នេះ ខេត្តត្បូងឃ្មុំបានធ្វើការបង្ក្រាបបានចំនួន ២៦៤ ករណី បានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៧១០នាក់ ស្រី៤៩នាក់ និងវត្ថុតាងមួយចំនួនទៀតផងដែរ៕








អត្ថបទដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល
