ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើតេស្តរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចាប់ពីថ្ងៃទី ២២-២៨ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការធ្វើតេស្តស្វែងរកសារធាតុញៀននេះ ជាការអនុវត្តតាមបទបញ្ជាលេខ០១ ប ប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងលិខិតលេខ១១៧ ល.ស.អ.ជ.ប.ត.ញ. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

To Top