អ្នកឧកញ៉ាសៀង ណាំ អញ្ជើញចូលរួមពិធីប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារ វីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ាសៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានដឹកនាំសហការីនិងសប្បុរសជន អញ្ជើញអធិបតីភាព និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចូលរួមពិធីប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារ វីរជនពលី លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់ ដែលស្ថិតនៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ក្នុងនោះផងដែរ ក្រុមគ្រួសារវីរយុទ្ធជនពលី ទទួលនូវថវិកាឧបត្ថម្ភបន្ថែម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ចំនួន ២០០ដុល្លារ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំនួន ២លានរៀល និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចំនួន ១០០ដុល្លារ ផងដែរ៕







រាយការណ៍ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
