ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ស្តីទី អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពីលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត

ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលខេត្តពោធិ៍សាត់ស្តីទី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពី លទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត របស់ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ។

ពិធីនេះធ្វើឡើងសាលប្រជុំធំថ្មី សាលាខេត្តពោធិ៍សាត់ ដោយមានការចូលរូមពី លោក លោកស្រី ប្រតិភូអមដំណើរ,លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់, លោក អភិបាល នៃគណៈអភិបាលក្រុង-ស្រុក, លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត,លោកនាយកសាកលវិទ្យាល័យ លោកនាយកវិទ្យាស្ថាន, លោកមេឃុំ ចៅសង្កាត់ និងលោក លោកស្រីនាយកអង្គការដៃគូរអភិវឌ្ឍន៍ សមាជិក សមាជិកា។

ការប្រកាសលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្តគឺមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មានស្ថិតិសំខាន់ៗ ដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត ដោយផ្អែកលើទិន្នន័យជាក់លាក់ និងទាន់សម័យ។

ក្នុងឱកាសនេះ លោក រិន វីរៈ បានបង្ហាញអំពីសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យគណនេយ្យជាតិ ដើម្បីជាជំហានមួយក្នុងការរីកចម្រើនរបស់សេដ្ឋកិច្ចខេត្ត និងជំរុញឲ្យមានការគាំទ្រពីអង្គភាពជាប់ទាក់ទង ដើម្បីធ្វើឲ្យប្រព័ន្ធគណនេយ្យជាតិមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ៕

ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិសាត់/ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)

To Top