បុរសអាយុ ២៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនករណីប្រេីប្រាស់គ្រឿងញៀនតាំងពីដេីមឆ្នាំ២០២៥

បាត់ដំបង៖ នៅថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២៥នេះសមត្ថកិច្ចនគរបាលស្រុកថ្មគោលបញ្ជូនពិរុទ្ធជនម្នាក់ ក្នុងករណីគ្រឿងញៀនមកផែនជំនាញដេីម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីបានច-ាប់ខ្លួនកាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង ៣០ នាទីនៅចំណុចក្រុមទី២៥ ភូមិ បឹង ព្រីង ឃុំ បឹងព្រីង ស្រុក ថ្មគោល ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះធ្វេីឡេីងស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯកសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រីង អនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួន របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងដោយច-ាប់ឈ្មោះពៅ ពេជ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅក្រុមទី២៥ ភូមិ បឹង ព្រីង ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ចោទពីបទជួញ ដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិ បឹងព្រីងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៥៕
អត្ថបទ ច័ន្ទវិស្សាសៈ/បាត់ដំបង /ដេីមអំពិល
ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាពនគរបាលស្រុកថ្មគោល


