ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញពីរបៀបថែទាំដើមឈើដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន

ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញ ពីរបៀបថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបែងចែកការងារ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឆាយ គឹមម៉ុង អភិបាលនៃគណះអភិបាលស្រុកបាកាននិងមន្ត្រីរាជការមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ ក៍សូមអំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើងថែមទៀត៕

ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល
)

To Top