ព័ត៌មានជាតិ

បេឡាជាតិសន្តិសុខសង្គម រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើម៉ូដែលវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកថែទាំសុខភាព 

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើម៉ូដែលវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកថែទាំសុខភាព នៅអគារស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាពលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

សិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងនិយ័តករសន្តិសុខសង្គម, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងអង្គការ GIZ, តំណាងអង្គការអន្តរជាតិខាងការងារ ILO, តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស. ប្រមាណជា ១៤០រូប។ 

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពន្យល់លម្អិតអំពីយន្តការ និងធាតុផ្សំនៃម៉ូដែលគណនាហានិភ័យដល់អង្គភាពពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាការផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូលយ៉ាងលម្អិតពីការយល់ឃើញពីអ្នកជំនាញ ភាគីពាក់ព័ន្ធ ទៅលើរចនាសម្ព័ន្ធ វិធីសាស្ត្រនៃការព្យាករ និងការកំណត់លើការសន្មត ដើម្បីធានាថា ម៉ូដែលដែលបានបង្កើតឡើងមានភាពត្រឹមត្រូវ អនុវត្តបាន និងឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុ បរិបទសេដ្ឋកិច្ច និងប្រជាសាស្ត្រជាក់ស្តែង៕

To Top