សម្ដេចតេជោ ហ៊ុន សែន ចាត់ទុក ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាការប្រម៉ូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុក ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាការប្រម៉ូលផលដើមរដូវនៃ យុទ្ធសាស្រ(ស្ងាត់តែមិនស្ងៀម)របស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូនថតនៃការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយភ្ជាប់នូវខ្លឹមដសារថា «នេះជាការប្រម៉ូលផលដើមរដូវនៃ
យុទ្ធសាស្រ(ស្ងាត់តែមិនស្ងៀម)របស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត តាមរយៈ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រី ម៉ាឡេសុី ដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ»។
សម្ដេចតេជោ បញ្ជាក់ថា «ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»៕
