ព័ត៌មានជាតិ

នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង ជំនាញចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចចុងអូរឡោ និងចំណុចបឹងអាពឹស ឃុំកំពង់គោលើ រហូតដល់ចំណុចធម៌ដែរ ឃុំសាន់គ ស្រុកកំពង់ស្វាយ!

កំពង់ធំ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  មន្រ្តី​ខណ្ឌរដ្ឋបាលជលផលកំពង់ធំ  មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាល  ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចចុងអូរឡោ និងចំណុចបឹងអាពឹស ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់គោលើ រហូតដល់ចំណុចធម៌ដែរ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០១ករណីបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹក និងស្បៃមុងចំនួន៣៥របាំង ប្រវែង១៥០០ម៉ែត្រ

ឡុកចំនួន៣៥គ្រឿង លូស្បៃមុងចំនួន៣៥មាត់ បង្គោល ចំនួន១២៩០ដេីម និងចាក់លែងត្រីទំនង់៣០០គីឡូក្រាមចូលទន្លេវិញ៕

ដោយ៖ សំនៀង

To Top