លោកវរសេនីយ៏ឯក ជា សុផល អធិការនគរបាលស្រុកគីរីវង់ ដឹកនាំកម្លាំងជំនាញ ចុះឃាត់ ណែនាំអប់រំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់រថយន្តធំ ដឹកដី និងដឹកសម្ភារះសំពីងសំពោង ផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ល្អ
ខេត្តតាកែវ : នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ លោកវរសេនីយ៏ឯក ជា សុផល អធិការនគរបាលស្រុកគីរីវង់ ខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញ ចុះឃាត់ ណែនាំ អប់រំ និង ធ្វើកិច្ចសន្យា ដល់ម្ចាស់រថយន្តធំ ដឹកដី និងដឹកសម្ភារះសំពីងសំពោង ត្រូវធ្វើការយកតង់គ្រប និង ចងខ្សែររិត ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាង នូវការហុយ ឬ ធ្លាក់ សម្ភារះផ្សេងៗ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៏កើតឡើងជាយថាហេតុ ។

ក្នុងនោះកម្លាំងជំនាញសណ្តាប់ធ្នាប់ បាន ឃាត់ អប់រំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់រថយន្តធំ ដឹកដី និងដឹកសម្ភារះផ្សេងៗ បានចំនួន ១៥គ្រឿង និងឲ្យប្តូរតង់គ្របថ្មី ឲ្យបានសមរម្យផងដែរ ។






ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល/ប្រភព រូបភាព : អធិការដ្ឋាននគរបាលស្រុកគីរីវង់
