កម្មវិធី ASEAN SOAR Together បង្ហាញពីភាពជោគជ័យផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) នៅឯកម្មវិធី វិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥
 
																						
											
											
											កូឡាឡាំពួរ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – មូលនិធិអាស៊ាន សហការជាមួយ TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានបង្ហាញភាពជោគជ័យនៃកម្មវិធី ASEAN SOAR Together នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ ការតាំងពិព័រណ៍នេះបានបង្ហាញពីអំណាចនៃកិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងការជំរុញការផ្លាស់ប្តូរផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) នៅទូទាំងប្រទេសនៃសមាជិកអាស៊ាន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ឆ្នើមចំនួនប្រាំរបស់កម្មវិធី ASEAN SOAR Together បានសហការគ្នារៀបចំកម្មវិធីដើម្បីចែករំលែកដំណើរផ្លាស់ប្តូរផ្នែកឌីជីថលរបស់ពួកគេ និងធ្វើបទបង្ហាញលក់ផ្ទាល់ដល់ទស្សនិកជនក្នុងតំបន់ ដោយបង្ហាញពីរបៀបនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងឧបករណ៍ឌីជីថលកំពុងផ្តល់ឱកាសដល់អាជីវកម្មខ្នាតតូចឱ្យពង្រីក និងរីកចម្រើននៅទូទាំងអាស៊ីអាគ្នេយ៍។
លោកស្រី Chanida Klyphun នាយិកាគោលនយោបាយសាធារណៈសម្រាប់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន TikTok បានមានប្រសាសន៍ថា៖«TikTok Shop ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ក្នុងការផ្លាស់ប្តូរការអនុវត្តនៃការធ្វើអាជីវកម្មតាមឌីជីថលរបស់ពួកគេ ហើយកម្មវិធី ASEAN SOAR Together គឺជាវេទិកាដ៏សំខាន់មួយដែលយើងបាននឹងកំពុងចូលរួមសហការ ដើម្បីជួយអាជីវកម្មទាំងនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង ដែលបានបង្ហាញនៅក្នុងកម្មវិធីអាស៊ាននេះ យើងកំពុងផ្តល់អំណាចដល់សហគ្រិនជាមួយនឹងឧបករណ៍ និងឱកាសដែលជួយអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើនតាមរយៈការប្រើប្រាស់កម្មវិធីឌីជីថល។ អ្វីដែលសំខាន់បំផុតនោះគឺ យើងកំពុងផ្តល់អំណាចដល់ពួកគេឱ្យទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធមុខងារស្វែងរកផលិតផល ឬសេវាកម្មដើម្បីលក់ឬទិញនៃកម្មវិធី TikTok Shop របស់យើង។ សហគមន៍នៃវេទិការបស់យើង ដែលផ្សារភ្ជាប់រួមបញ្ចូលគ្នាក្នុងកម្មវិធីតែមួយ បង្កើតហាងលក់ដូរឌីជីថលដ៏មានឥទ្ធិពលដែលអ្នកប្រើប្រាស់គ្រប់គ្នាអាចមើលឃើញ ចូលរួម និងធ្វើការលក់ដូរបានដោយជោគជ័យ»។

ផ្តល់អំណាចដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យរីកចម្រើននៅទូទាំងប្រទេសក្នុងតំបន់អាស៊ាន
ដោយទទួលស្គាល់ថា សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន ប៉ុន្តែសហគ្រាសទាំងនោះក៏កំពុងប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់ចំពោះការចាប់យកបច្ចេកវិទ្យាឌីជីថល មូលនិធិអាស៊ាន TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានដាក់ឱ្យដំណើរការកម្មវិធី ASEAN SOAR Together ដើម្បីផ្តល់ដំណោះស្រាយបំពេញចន្លោះប្រហោងនេះ។ គំនិតផ្តួចផ្តើមក្នុងតំបន់នេះ ផ្តល់អំណាចដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ចំនួន ៥០ ដែលតំណាងឱ្យសហគ្រិនជាង ១៥០ នាក់ តាមរយៈការកសាងសមត្ថភាពតាមតម្រូវការ ការអភិវឌ្ឍជំនាញឌីជីថល និងឱកាសជាក់ស្តែងនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់។

តាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដែលដឹកនាំដោយ TikTok Shop និងអ្នកជំនាញផ្នែកទីផ្សារឌីជីថល អ្នកចូលរួមបានបង្កើនបច្ចេកទេសលក់ផ្ទាល់ សមត្ថភាពបង្កើតមាតិកា និងការយល់ដឹងអំពីការអនុលោមតាមគោលការណ៍អនុវត្តនានារបស់ TikTok។ បន្ទាប់មកពួកគេបានអនុវត្តជំនាញទាំងនេះ តាមរយៈយុទ្ធនាការប្រកួតប្រជែងអាជីវកម្ម ដោយយកចំណេះដឹងដែលបានរៀនសូត្រទៅអនុវត្តបង្កើតលទ្ធផលអាជីវកម្មជាក់ស្តែង និងកសាងភាពធន់នៅក្នុងទីផ្សារឌីជីថល។
កម្មវិធីនេះបានបញ្ចប់នៅឯកម្មវិធីវនិយោគ (ABIS) ឆ្នាំ ២០២៥ ដែលសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ចំនួនប្រាំដែលបានអនុវត្តចំណេះដឹងបានល្អបំផុតគឺ MAGWAI (ហ្វីលីពីន), LALAPIS (ថៃ), Meatless Kingdom (ឥណ្ឌូនេស៊ី), Redlands Coffee (វៀតណាម) និង Camb-Aha (កម្ពុជា) តាមរយៈសមិទ្ធផល និងភាពច្នៃប្រឌិតដ៏លេចធ្លោរបស់ពួកគេ។
«វត្តមានរបស់យើងនៅក្នុងកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅប្រទេសម៉ាឡេស៊ី ដែលជាវេទិកាមួយផ្តល់នូវវេទិកាដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញពីភាពជោគជ័យជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់យើង»។ លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានមានប្រសាសន៍ថា៖ «ការមើលឃើញសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) របស់យើង ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន បង្ហាញពីការរីកចម្រើន និងភាពធន់ផ្នែកឌីជីថលរបស់ពួកគេនៅលើឆាកអន្តរជាតិ គឺជាពេលវេលាដ៏មានមោទនភាពយ៉ាងខ្លាំង។ ភាពជោគជ័យនេះ បញ្ជាក់ពីអត្ថប្រយោជន៍នៃកម្មវិធី ASEAN SOAR Together និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ដៃគូរបស់យើង គឺ TikTok Shop ក្នុងការផ្តល់ជំនាញពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗដល់សហគ្រិនទាំងនេះ។ យើងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាថាការផ្លាស់ប្តូរឌីជីថលនៅតែមានលក្ខណៈរួមបញ្ចូល មាននិរន្តរភាព និងផ្តល់នូវវិបុលភាពពិតប្រាកដ និងយូរអង្វែងសម្រាប់សហគមន៍នានាទូទាំងតំបន់។»
ការអបអរសាទរការរីកចម្រើន និងផលប៉ះពាល់វិជ្ជមានក្នុងតំបន់
តាមរយៈកម្មវិធី ASEAN SOAR Together សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) សម្រេចបានកំណើនគួរឱ្យកត់សម្គាល់តាមរយៈកម្មវិធីនេះ៖
● MAGWAI (ហ្វីលីពីន) បានកត់ត្រាកំណើន 79% នៃការលក់សរុប និងការកើនឡើង 2.3 ដងនៃអត្រាការលក់ ដែលសម្រេចបានក្នុងរយៈពេលពីរម៉ោងនៃការលក់ផ្ទាល់ ដែលពីមុនចំណាយពេលមួយខែ។
● LALAPIS (ថៃ) ដែលជាម៉ាកសម្លៀកបំពាក់ដឹកនាំដោយស្ត្រី សង្កេតឃើញការលក់មានការកើនឡើង 22% នៃអត្រាការលក់ក្នុងរយៈពេលពីរខែ។
● Redlands Coffee (វៀតណាម) បានទាក់ទាញការចូលមើលប្រវត្តិរូបចំនួន 10,000 ដង និងបានបង្កើតការបញ្ជាទិញថ្មីចំនួន 134ដែលមានតម្លៃ 21,000,000 ដុង។
● Camb-Aha (កម្ពុជា) សម្រេចបានកំណើនរហូតដល់ 60% នៃអ្នកតាមដានតាមរយៈការមើលវីដេអូ ការផ្សារភ្ជាប់ទំនាក់ទំនង និងការសាកសួរព័ត៌មានរបស់អតិថិជន។
● Meatless Kingdom (ឥណ្ឌូនេស៊ី) សម្រេចបានកំណើន 715% នៃការលក់សរុប ការកើនឡើង 602% នៃការផ្សារផ្ជាប់ទំនាក់ទំនងនិងវីដេអូចំនួន 13 ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានអ្នកទស្សនាយ៉ាងច្រើនដែលបានបង្ហាញនៅលើទំព័រ For You របស់ TikTok។
«កិច្ចប្រជុំកំពូលនេះបាននាំមកនូវផលប៉ះពាល់វិជ្ជមានយ៉ាងខ្លាំងទៅលើការអភិវឌ្ឍអាជីវកម្មនាពេលអនាគតរបស់យើង ជាពិសេសក្នុងការពង្រីកឱកាសនាំចេញ និងលើកកម្ពស់កិច្ចសហការឆ្លងដែន។ យើងពិតជាសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនេះ អាជីវកម្មខ្នាតតូចនឹងបន្តរីកចម្រើន ជំរុញទឹកចិត្ត និងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមានសម្រាប់សហគមន៍យ៉ាងទូលំទូលាយ» នេះបើតាមការលើកឡើងរបស់លោកស្រី Rizky Amalia តំណាងក្រុមហ៊ុន Meatless Kingdom។
គណៈប្រតិភូមកពីរដ្ឋសមាជិកអាស៊ានផ្សេងៗបានទៅទស្សនាស្តង់ ASEAN SOAR Together – TikTok Shop នៅឯកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ដោយសរសើរគំនិតផ្តួចផ្តើមនេះសម្រាប់ការជួយជ្រោមជ្រែងសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យទទួលយកដំណោះស្រាយឌីជីថលជាក់ស្តែង ពង្រីកវិសាលភាពទីផ្សាររបស់ពួកគេ និងសម្រេចបាននូវកំណើននៃការលក់ដូរអនឡាញប្រកបដោយចីរភាព។
លោក Tan Sri Nazir Razak ប្រធាន ASEAN-BAC បានមានប្រសាសន៍ថា៖ «កម្មវិធី ASEAN SOAR Together បានបង្ហាញពីកិច្ចសហការដ៏មានប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។ តាមរយៈភាពជាដៃគូរវាង TikTok Shop មូលនិធិអាស៊ាន និងASEAN-BAC យើងបានឃើញសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម(MSMEs) កំពុងពង្រឹងសមត្ថភាពឌីជីថល និងភាពប្រកួតប្រជែងរបស់ពួកគេនៅទូទាំងតំបន់»។ «លទ្ធផលដែលបានបង្ហាញក្នុងអំឡុងពេលនៃកិច្ចប្រជុំក្នុងកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ថ្មីៗនេះ បានបង្ហាញពីរបៀបដែលគំនិតផ្តួចផ្តើមដែលមានគោលដៅអាចជំរុញកំណើនប្រកបដោយការរួមបញ្ចូល និងផ្តល់អំណាចដល់សហគ្រិន ជាពិសេសស្ត្រីនិងយុវជន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ានប្រកបដោយចីរភាព។»
ឆ្ពោះទៅរកការរួមបញ្ចូលផ្នែកឌីជីថលអាស៊ាន
កម្មវិធី ASEAN SOAR Together គូសបញ្ជាក់ពីបេសកកម្មរបស់មូលនិធិអាស៊ានក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលដែលមានការរួមបញ្ចូល និងប្រកបដោយចីរភាព។ តាមរយៈភាពជាដៃគូនេះ មូលនិធិអាស៊ាន TikTokShop និង ASEAN-BAC ម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការផ្តល់អំណាចដល់សហគ្រិន ពង្រីកអាជីវកម្មក្នុងស្រុក និងលើកកម្ពស់កំណើនសមធម៌នៅទូទាំងអាស៊ីអាគ្នេយ៍។
នៅពេលយើងធ្វើការរួមគ្នាជាធ្លុងមួយ យើងនឹងជំរុញឱ្យរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលរបស់អាស៊ានស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដោយធានាថាគ្មានសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME)ណាមួយត្រូវបានទុកចោលក្នុងដំណើរឆ្ពោះទៅរកអនាគតឌីជីថលដែលមានការរួមបញ្ចូលនោះទេ។
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									