ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

បើតាមលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឱ្យដឹងថា លោក TAKAHASHI Fumiaki បានដឹកនាំអ្នកវិនិយោគខ្នាតតូចរបស់ជប៉ុន មកស្វែងយល់ពីការវិនិយោគនៅកម្ពុជា។

ក្រៅពីចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន លោកTAKAHASHI Fumiaki ក៏នឹងអញ្ជើញដឹកនាំអ្នកវិនិយោគជប៉ុន ចូលជួប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីមួយចំនួនទៀត ផងដែរ៕

To Top