ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវ នឹងប្រមូលទិញស្រូវ ពីកសិករមិនឱ្យកកស្ទះ រហូតដល់ខូចស្រូវឡើយ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥បានបង្ហាញពីរោងម៉ាស៊ីនកិនស្រូវ ជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញស្រូវជាង ១៥០០០ តោន ពីប្រជាកសិករទូទាំងប្រទេស ។

ជាមួយគ្នានេះ ក្រសួងគូសបញ្ជាក់ថា ក្រសួង និងដៃគូទាំងអស់នឹងបន្តសម្របសម្រួល ការប្រមូលទិញស្រូវពីប្រជាកសិករ មិនឱ្យកកស្ទះ រហូតដល់ខូចស្រូវឡើយ ៕

To Top