ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ ចុះ MOU ស្ដីពី ការបង្កើត ក្រុមការងាររួម កម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ចូ ហ្យន់ (Cho Hyun) រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េ បានអញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងអគ្គស្នងការដ្ឋាន នគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី «ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ» នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ៕

To Top