កម្ពុជា ព្រមានថៃ អំពីការប៉ុនប៉ងបំផ្លាញ សន្តិភាព ដែលបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋខ្មែរ
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានផ្ញើសារព្រមានទៅភាគីថៃ ចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារ អធិបតេយ្យភាពជាតិកម្ពុជា យ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។

ជាមួយនឹងការព្រមាននេះ អ្នកនាំពាក្យគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋផងដែរ ។

ការលើកឡើងរបស់ព្រឹទ្ធសភានេះ បន្ទាប់ពីកងកម្លាំងប្រដាប់ អាវុធថៃ បានបើកការវាយប្រហារយ៉ាងព្រៃផ្សៃ មកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស៣នាក់៕









