អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ការងារឈ្នួលពលកម្ម សាងសង់ឃ្លាំងគ្រោងដែក ប្រក់ស័ង្កសីដាក់សម្ភារ ទំហំ 600m² នៅរោងចក្រអគ្គិសនី 10MW ជូនអគ្គិសនីសៀមរាប
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំង អស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីជ្រើសរើសអ្នកទទួលការងារឈ្នួលពលកម្ម សាងសង់ឃ្លាំងគ្រោងដែកប្រក់ស័ង្កសី ដាក់សម្ភារ ទំហំ 600m² នៅរោងចក្រអគ្គិសនី 10MW ជូនអគ្គិសនីសៀមរាប ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃមានដាក់លក់នៅក្រុមលទ្ធកម្មអគ្គិសនីសៀមរាប ដែលមានអាសយដ្ឋាន: ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៨៣៥ ៩៩៤) ។
ការបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ នៅម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥ ។ ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:០០ នាទីព្រឹក ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្មដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ។

