ជនស៊ីវិលកម្ពុជា៣នាក់ រងរបួសពីការបាញ់ប្រហារ របស់ទាហានថៃ បញ្ជូនមកព្យាបាលនៅភ្នំពេញ
ភ្នំពេញ ៖ ជនស៊ីវិលកម្ពុជា៣នាក់ ដែលបានរងរបួសធ្ងន់ស្រាល ដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបន្តការព្យាបាល ។ នេះបើតាមការចេញផ្សាយរបស់AKP ៕



