សម្តេចធិបតី ផ្ញើសាររំលែកមរណទុក្ខ ផ្ញើជូន ក្រុមគ្រួសារនៃសព របស់ លោក ឌី ណៃ ដែលបានទទួលមរណភាព ដោយការបាញ់ប្រហារ របស់យោធាថៃ
ភ្នំពេញ៖ សារលិខិតរំលែកមរណទុក្ខ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ក្រុមគ្រួសារនៃសព របស់ លោក ឌី ណៃ ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា សពប្រជាពលរដ្ឋខ្មែរ ឈ្មោះ ឌី ណៃ ហៅ កុសល ដែលត្រូវបានទាហានថៃ បាញ់ប្រហារស្លាប់នៅហ្នឹងកន្លែងនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានបញ្ជូនមកតម្កល់ធ្វើបុណ្យ នៅវត្តចាន់ស៊ី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ ដារាត់| ដើមអម្ពិល

