ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមត្ថកិច្ច ចុះពិនិត្យទីតាំងធ្វើអាជីវកម្មកែច្នៃស៊ីមាំងម៉ូតូខុសបច្ចេកទេស ខណ:បង្ក្រាបបញ្ហាក្មេងទំនើងបាន ៩៩លើក

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្តឲ្យចុះពិនិត្យទីតាំងធ្វើអាជីវកម្មកែច្នៃស៊ីមាំងម៉ូតូខុសបច្ចេកទេស ពីព្រោះវាជាសកម្មភាពដែលបំរើដល់សកម្មភាពក្មេងទំនើង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្តបានណែនាំដូច្នេះ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបញ្ហាក្មេងទំនើង ខេត្តកំពង់ចាម បង្ក្រាបបានចំនួន ៩៩លើកហើយ ក្នុងនោះ កងកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបបានចំនួន ៤៥លើក និងខាងកងកំលាំងស្នងការនគរបាលខេត្ត បង្ក្រាបបានចំនួន៥៤លើកក និងបានអនុវត្តទៅតាមវិធានការច្បាប់ចំនួន ២៤ករណី និងធ្វើការអប់រំ ៧៥ករណី។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ចំពោះវិធានការអប់រំភាគច្រើន គឺទៅលើក្មេងទំនើងដែលប្រើប្រាស់ម៉ូតូក្នុងរូបភាពកែច្នៃបំពង់ស៊ីម៉ាំង លឺសម្លេងខ្លាំងដែលបង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម ហើយមួយផ្នែកទៀតគឺកើតឡើងដោយការបង្ហោះម៉ូតូជាដើម។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា

To Top