ព័ត៌មានជាតិ

លោក គន់ គីម ទេសរដ្ឋមន្ត្រី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះវិហារ!

ខេត្តព្រះវិហារ៖ លោក កិតិសិង្ហបបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាខេត្តព្រះវិហារ។

មានមតិសំណេះសំណាលប្រកបដោយខ្លឹមសារ និងសារៈសំខាន់នាឱកាសនោះលោកកិតិសិង្ហបណ្ឌិត គន់ គីម បានមានប្រសាសន៍លើកឡើងថា ចំពោះនិវត្តន៍ជន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទាំងនោះហើយគឺបានបង្ហាញយ៉ាងច្បាស់ថាទាំងអតីតយុទ្ធជន និងនិវត្តន៍ជន គឺជាវីរៈបុរសដែលស្នេហាជាតិយ៉ាងពិតប្រាកដដែលយើងគ្រប់គ្នាមិនអាចបំភ្លេចឬក៏បោះបង់ពួកគាត់ចោលបាននោះឡើយ។

ដូច្នេះរដ្ឋាភិបាលយើងក៏តែងតែបានយកចិត្តទុកដាក់យ៉ាងខ្ពស់ចាប់ទៅលើសុខមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និង និវត្តិជនទាំងអស់យ៉ាងសំខាន់ទាំងនៅក្នុងមូលដ្ឋានក្នុងខេត្តព្រះវិហារ ទាំងមូលក៏ដូចជានៅទូទាំងព្រះរាជជាណាចក្រកម្ពុជានោះផងដែរ៕

ដោយ៖ សួន.ពិសិត គ្រួសារដើមអម្ពិល

To Top