គណបក្សប្រជាជនកម្ពុជា ច្រានចោលការចោទប្រកាន់របស់បក្សភឿថៃ និងផ្តន្ទាទោសទាហានថៃបាញ់ពលរដ្ឋខ្មែរ
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថា បានដាក់មីនថ្មី បណ្តាលឱ្យកងទ័ពថៃរបួសកាលពីថ្ងៃ១០ វិច្ឆិកា។
ជាមួយគ្នានេះដែរ គណបក្សប្រជាជនក៏បានផ្តន្ទាទោស យ៉ាងខ្លាំងក្លាចំពោះអំពើយង់ខ្នងសាហាវព្រៃផ្សៃរបស់យោធាថៃបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់បង្កឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ស្រាល៣នាក់៕

