សម្តេចតេជោ ផ្ញើសារទៅ សេង សារី ពាក់ព័ន្ធការបញ្ចេញមតិ ទៅនឹងជម្លោះព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារផ្តាំទៅលោក សេង សារី ដែលបានបញ្ចេញមតិ ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដែលលោកបាននិយាយ ទៅដល់សម្តេចថា សម្តេចហាក់មានភាព ស្ងៀមស្ងាត់រឿងព្រំដែន ។
សម្តេចតេជោបានថ្លែងថា ហេតុអ្វី សេង សារី ដែលបានតាំងខ្លួនឯងជាបណ្ឌិត ម៉េចបានមិនយល់អំពីរបៀបដឹកនាំទៅវិញ ។ សម្តេចតេជោថា “ឈ្មោះបណ្ឌិតអីក៏ល្ងង់ម៉េស” ៕
