មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ច ប្រចាំសប្តាហ៍ទី៣ និងលើកទិសដៅសប្ដាហ៍បន្ត
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានផ្សព្វផ្សាយ និងណែនាំអំពី ៖
១-ធ្វើការបែងចែកភារកិច្ច ទទួលខុសត្រូវ ជូនមេបញ្ជាការរងខេត្ត ទទួលជួយមេបញ្ជាការខេត្ត លើការងារ តាមជំនាញនីមួយៗ
២-ជំនាញត្រូវបន្តពង្រឹងសិក្ខាកាម ដែលកំពុងហ្វឹកហ្វឺន ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ
៣-ជំនាញត្រូវបន្តធ្វើបច្ចុប្បន្នភាព វិទ្យុទាក់ទង ដើម្បីងាយស្រួល ក្នុងការបំពេញភារកិច្ច
៤-រៀបចំពិធីប្រជុំវាយតម្លៃ ការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ចិកា ឆ្នាំ២០២៥
៥-ជំនាញត្រូវធ្វើបច្ចុប្បន្នភាព វិទ្យុទាក់ទង ដើម្បីងាយស្រួលក្នុងការទាក់ទងគ្នា ពេលបំពេញភារកិច្ច
៦-ត្រូវបន្តពង្រឹង កម្លាំងត្រៀម អន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំង ដែលមានភារកិច្ច ប្រចាំការលេខពិសេស ទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័ត ក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ បទល្មើស OnlineScams, ការងារប្រចាំបញ្ជា, ប្រចាំការ, ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ ៕



