រថយន្តក្រុង២ជាន់ បើកធ្លាក់ចូលទឹក បង្កឲ្យស្លាប់១៣នាក់
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា ។

បើតាមសាក្សីនៅកន្លែងកើតហេតុ មូលហេតុអាចមកពីអ្នក បើកបរមានភាពងងុយដេក ទើបជ្រុលចង្កូតបែបនេះ ៕


