ព័ត៌មានជាតិ

រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី៥ នៅសប្តាហ៍ក្រោយ

ភ្នំពេញ ៖ រដ្ឋសភាបានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ លើរបៀបវារៈចំនួន៥ ។

ការកំណត់បើកសម័យប្រជុំនេះ ក្រោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន៕

To Top